សំណួរ-ចម្លើយ

EnglishArmenian | Chinese (Simplified) | Chinese (Traditional) | Hindi | Hmong | Khmer | Korean | Lao | Punjabi | Russian | Spanish | Tagalog | Thai | Vietnamese

ទាំងនេះគឺជាចម្លើយចំពោះសំណួរដែល CalVCB ទទួលបានញឹកញាប់បំផុត។

ត្រូវការចម្លើយដែលអ្នកមិនឃើញមាននៅទីនេះឬទេ? ទាក់ទងយើងខ្ញុំតាមលេខ 800-777-9229 ឬ info@victims.ca.gov ។

នៅលើទំព័រនេះ៖

លក្ខណសម្បត្តិ

តើនរណាមានលក្ខណសម្បត្តិ?

ដើម្បីមានលក្ខណសម្បត្តិក្នុងការទទួលបានសំណង ជនរងគ្រោះត្រូវតែជា៖

  • អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានៅពេលមានឧក្រិដ្ឋកម្ម ឬ
  • ជនរងគ្រោះមិនមែនជាអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ឧក្រិដ្ឋកម្មត្រូវតែពាក់ព័ន្ធនឹង៖

  • របួសរាងកាយ
  • ការគំរាមកំហែងបង្ករបួសស្នាមលើរាងកាយ
  • មរណភាព ឬ
  • របួសផ្លូវចិត្ត សម្រាប់ឧក្រិដ្ឋកម្មមួយចំនួន។

ជនរងគ្រោះត្រូវ៖

  • សហការជាមួយប៉ូលីស និងមន្ត្រីតុលាការ ដើម្បីចាប់ខ្លួន និងកាត់ទោសជនល្មើស។ អាចលើកលែងចំពោះឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ឬការរំលោភផ្លូវភេទ។
  • សហការជាមួយបុគ្គលិក CalVCB ។
  • មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបណ្ដាលឲ្យមានឧក្រិដ្ឋកម្ម។
  • មិនបានប្រព្រឹត្តបទឧក្រិដ្ឋនៅពេលមានឧក្រិដ្ឋកម្ម។
  • ដាក់ពាក្យស្នើសុំក្នុងរយៈពេលកំណត់។ ជនរងគ្រោះអាចដាក់ពាក្យស្នើសុំក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីមានឧក្រិដ្ឋកម្ម ឬប្រាំពីរឆ្នាំបន្ទាប់ពីជនរងគ្រោះបានដឹង ឬរកឃើញថារបួស ឬមរណភាពបានកើតឡើងដោយសារឧក្រិដ្ឋកម្មនេះ។ ជនរងគ្រោះដែលមានអាយុ 21 ឆ្នាំ ឬក្មេងជាងនេះមានរយៈពេលរហូតឈានដល់ខួបកំណើត 28 ឆ្នាំដើម្បីដាក់ពាក្យស្នើសុំ។

តើ CalVCB រ៉ាប់រងលើឧក្រិដ្ឋកម្មអ្វីខ្លះ?

ឧក្រិដ្ឋកម្មដែលរ៉ាប់រងដោយ CalVCB មានជាអាទិ៍៖

  • ការវាយប្រហារដោយអាវុធដែលគ្រោះថ្នាក់ដល់ជីវិត
  • ការលូកលាន់
  • ការចាប់ពង្រត់កុមារ
  • ការរំលោភបំពានលើកុមារ
  • ការបោះបង់ និងបង្កគ្រោះថ្នាក់ដល់កុមារ
  • ការរំលោភផ្លូវភេទលើកុមារ
  • ការគំរាមកំហែងបង្កបទឧក្រិដ្ឋ
  • អំពើហឹង្សាក្នុងគ្រួសារ
  • ការបើកបរក្រោមឥទ្ធិពល
  • ការរំលោភបំពានមនុស្សចាស់
  • ឧក្រិដ្ឋកម្មដោយសម្អប់
  • បុកហើយរត់
  • មនុស្សឃាត
  • ការជួញដូរមនុស្ស
  • ការចាប់ជំរិត
  • ឃាតកម្ម
  • ការមិនយកចិត្តទុកដាក់
  • រំលោភ
  • អំពើប្លន់
  • ការរំលោភផ្លូវភេទ
  • ការលូកលាន់ផ្លូវភេទ
  • ការយារយីតាមអ៊ីនធឺណិត ឬដោយផ្ទាល់
  • ឃាតកម្មលើយានយន្ត
  • ឧក្រិដ្ឋកម្មផ្សេងទៀតដែលបណ្តាលឱ្យមានរបួសរាងកាយ ឬការគំរាមកំហែងបង្ករបួសរាងកាយដល់ជនរងគ្រោះ

ចុះបើបទឧក្រិដ្ឋបានកើតឡើងនៅក្រៅរដ្ឋកាលីហ្វ័រញ៉ា?

ជនរងគ្រោះគួរតែប្តឹងទាមទារសំណងជនរងគ្រោះនៅក្នុងរដ្ឋដែលបទឧក្រិដ្ឋបានកើតឡើង ក្រៅពីការប្តឹងទៅ CalVCB ។ CalVCB នឹងពិនិត្យមើលការដាក់ពាក្យស្នើសុំនៅក្រៅរដ្ឋ។ ប្រសិនបើការចំណាយរបស់ជនរងគ្រោះមិនត្រូវបានរ៉ាប់រងដោយកម្មវិធីនោះ CalVCB ប្រហែលជាអាចជួយបាន។

ចុះបើខ្ញុំត្រូវការជំនួយហិរញ្ញវត្ថុភ្លាមៗ?

អ្នកអាចស្នើសុំជំនួយបន្ទាន់ក្នុងស្ថានភាពមួយចំនួន។ CalVCB អាចអនុម័តជំនួយបន្ទាន់ដោយផ្អែកលើកម្រិតនៃការលំបាក និងតម្រូវការ។ កត់ត្រាតម្រូវការនេះនៅលើពាក្យសុំរបស់អ្នកនៅក្នុងផ្នែកផ្តល់ជំនួយបន្ទាន់ ហើយដាក់វិក្កយបត្រទាំងឡាយជាមួយនឹងពាក្យសុំរបស់អ្នក។

ការចំណាយ

តើការចំណាយអ្វីខ្លះដែលមានលក្ខណសម្បត្តិទទួលបានសំណង?

  • ពិធីបុណ្យសព និងការបញ្ចុះសព
  • ការព្យាបាលវេជ្ជសាស្រ្ត និងធ្មេញ
  • ការព្យាបាល ឬប្រឹក្សាសុខភាពផ្លូវចិត្ត
  • ការប្រឹក្សាសុខភាពផ្លូវចិត្តសម្រាប់អនីតិជនដែលបានឃើញបទឧក្រិដ្ឋហឹង្សា
  • ការចំណាយលើការធ្វើដំណើរទៅមក សម្រាប់ការណាត់ជួបពេទ្យ ធ្មេញ ឬសុខភាពផ្លូវចិត្ត
  • ថ្លៃពេទ្យសត្វ ឬការចំណាយលើការប្ដូរសុនខនាំផ្លូវ ផ្ដល់សញ្ញា និងបម្រើ
  • ការបាត់បង់ប្រាក់ចំណូលរហូតដល់ 30 ថ្ងៃសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ជនរងគ្រោះដែលជាអនីតិជនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់
  • ការបាត់បង់ប្រាក់ចំណូលប្រសិនបើជនរងធ្លាក់ខ្លួនពិការដោយសារឧក្រិដ្ឋកម្មផ្ទាល់។ ជនរងគ្រោះអាចទទួលបានអត្ថប្រយោជន៍នេះរហូតដល់ប្រាំឆ្នាំបន្ទាប់ពីកាលបរិច្ឆេទដែលឧក្រិដ្ឋកម្មបានកើតឡើង។ ប្រសិនបើជនរងគ្រោះពិការជាអចិន្ត្រៃយ៍ ការបាត់បង់ប្រាក់ចំណូលអាចទទួលបានអត្ថប្រយោជន៍លើសពីប្រាំឆ្នាំ។
  • ការបាត់បង់ការទំនុកបម្រុងចំពោះអ្នកនៅក្នុងបន្ទុកនៃជនរងគ្រោះដែលពិការ ឬស្លាប់ដោយសារបទល្មើសផ្ទាល់
  • បាត់បង់ប្រាក់ចំណូលរហូតដល់ទៅពីរឆ្នាំ ប្រសិនបើបទល្មើសគឺការជួញដូរមនុស្ស
  • ការបណ្តុះបណ្តាលការងារឡើងវិញ
  • ការផ្លាស់ប្ដូរទីលំនៅ
  • ការដំឡើង ឬកែលម្អសុវត្ថិភាពលំនៅឋាន
  • ការកែផ្ទះ ឬយានយន្តសម្រាប់ជនរងគ្រោះដែលពិការជាអចិន្ត្រៃយ៍
  • ការសម្អាតកន្លែងកើតមានឧក្រិដ្ឋកម្ម

តើការចំណាយអ្វីខ្លះដែលមិនមានលក្ខណសម្បត្តិទទួលបានសំណង?

ការចំណាយមួយចំនួនមិនត្រូវបានរ៉ាប់រងដោយ CalVCB ។ ឧទាហរណ៍ដូចជាការខូចខាតទ្រព្យសម្បត្តិ ថ្លៃសេវាតុលាការ និងថ្លៃសេវាផ្លូវច្បាប់។

អ្នកដាក់ពាក្យត្រូវស្នើសុំសំណងក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីកាលបរិច្ឆេទផ្ដល់សេវា។ ប្រសិនបើវិក្កយបត្រត្រូវបានទទួលយឺតពេល នោះ CalVCB មិនអាចបង់សងបានទេ។

តើ CalVCB នឹងមិនចេញការទូទាត់នៅពេលណា?

CalVCB នឹងមិនចេញការទូទាត់ប្រសិនបើ៖

  • ពាក្យស្នើសុំសំណងមិនត្រូវបានអនុម័តយល់ព្រម។
  • អ្នកដាក់ពាក្យមិនបានដាក់ពាក្យស្នើសុំក្នុងរយៈពេលកំណត់។
  • វិក្កយបត្រត្រូវបានដាក់ជូនដោយគ្មានឯកសារត្រឹមត្រូវ។
  • ការចំណាយមិនត្រូវបានរ៉ាប់រងដោយកម្មវិធីនេះទេ។
  • ការចំណាយលើសពីដែនកំណត់ចំណាយរបស់កម្មវិធី។
  • ប្រភពសំណងដែលអាចមានផ្សេងទៀតមិនត្រូវបានប្រើប្រាស់។
  • អ្នកផ្តល់សេវាស្នើសុំការបង់ប្រាក់ដោយផ្ទាល់ ប៉ុន្តែមិនត្រូវបានចុះឈ្មោះជាមួយ CalVCB ទេ។

CalVCB មិនអាចបង់សងទេ ខណៈពេលដែលជនរងគ្រោះ៖

  • ស្ថិតនៅក្នុងមន្ទីរកែប្រែ។
  • ស្ថិតនៅលើការដោះលែងមានលក្ខខណ្ឌ ការព្យួរទោស ឬការត្រួតពិនិត្យពីសហគមន៍ក្រោយការដោះលែងសម្រាប់បទឧក្រិដ្ឋហឹង្សា។
  • តម្រូវឲ្យចុះឈ្មោះជាជនល្មើសផ្លូវភេទ។

តើដែនកំណត់លើសំណងមានអ្វីខ្លះ?

មានដែនកំណត់ចំពោះអ្វីដែល CalVCB អាចបង់បាន។

CalVCB ភាគច្រើនអាចបង់តាមពាក្យសុំដែលបានអនុម័តគឺ $ 70,000។ (សម្រាប់ពាក្យសុំដែលបានដាក់ចាប់ 2001-2017 CalVCB ភាគច្រើនអាចបង់បានគឺ $63,000។)

មានដែនកំណត់ចំពោះអ្វីដែល CalVCB អាចបង់បានសម្រាប់សេវាមួយចំនួន។ សម្រាប់បញ្ជីពេញលេញ ចូរមើលការណែនាំយោងអំពីអត្ថប្រយោជន៍សំណង។

ចុះបើខ្ញុំទទួលបានសំណងពីប្រភពផ្សេង?

តាមច្បាប់ CalVCB អាចបង់តែចំពោះវិក្កយបត្រដែលមិនត្រូវបានរ៉ាប់រងដោយប្រភពផ្សេងទៀតប៉ុណ្ណោះ។ ប្រភពផ្សេងទាំងនេះរួមមាន៖

  • ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ធ្មេញ ឬភ្នែក
  • កម្មវិធីអត្ថប្រយោជន៍សាធារណៈដូចជា Medi-Cal ការធានារ៉ាប់រងលើការអត់ការងារ ឬអត្ថប្រយោជន៍ពិការភាព
  • ការធានារ៉ាប់រងឯកជន (រថយន្ត ផ្ទះ និង/ឬអាយុជីវិត)
  • អត្ថប្រយោជន៍សំណងរបស់បុគ្គលិក
  • សំណងដែលបញ្ជាដោយតុលាការ
  • សំណងបណ្តឹងរដ្ឋប្បវេណី
  • អត្ថប្រយោជន៍និយោជក

អ្នកដាក់ពាក្យសុំត្រូវតែប្រាប់ CalVCB អំពីប្រភពសំណងដែលអាចមានទាំងអស់។ នៅពេលក្រោយ ប្រសិនបើអ្នកដាក់ពាក្យសុំទទួលបានសំណងពីប្រភពទាំងនេះ អ្នកដាក់ពាក្យសុំត្រូវតែសង CalVCB វិញ។

ប្រាក់ Crowdfunding (ឧទាហរណ៍ GoFundMe) មិនត្រូវបានចាត់ទុកថាជាប្រភពនៃការទូទាត់សងវិញទេ ប៉ុន្តែ CalVCB មិនអាចបង់ថ្លៃចំណាយដែលត្រូវបានបង់រួចហើយជាមួយនឹងការបរិច្ចាគពី crowdfunding នោះទេ។

តើខ្ញុំត្រូវបង់សង CalVCB វិញដែរឬទេ ប្រសិនបើប្រភពផ្សេងទៀតបង់?

បាទ/ចាស។ CalVCB អាចបង់តែថ្លៃចំណាយសម្រាប់ជនរងគ្រោះដែលមិនមានប្រភពសំណងផ្សេងទៀតដែលអាចមានប៉ុណ្ណោះ។ CalVCB មានសិទ្ធិទទួលបានសំណងវិញបន្ទាប់ពីបានធ្វើការទូទាត់សងប្រសិនបើប្រភពផ្សេងទៀតបង់សង។

ការដាក់ពាក្យសុំ

តើខ្ញុំដាក់ពាក្យស្នើសុំសំណងតាមរបៀបណា?

អ្នកអាចដាក់ពាក្យសុំតាមអនឡាញ តាមក្រដាសស្នាម ឬតាមរយៈជំនួយពីមេធាវី។

តើដែនកំណត់ពេលវេលាសម្រាប់ការដាក់ពាក្យស្នើសុំមានអ្វីខ្លះ?

ដែនកំណត់ពេលវេលាសម្រាប់ការដាក់ពាក្យសុំគឺ៖

  • ក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីមានឧក្រិដ្ឋកម្ម ឬ
  • ប្រាំពីរឆ្នាំបន្ទាប់ពីជនរងគ្រោះជាអនីតិជនមានអាយុ 21 ឆ្នាំ ឬ
  • ប្រាំពីរឆ្នាំចាប់ពីពេលដែលជនរងគ្រោះបានដឹង ឬអាចដឹងថារបួស ឬការស្លាប់បានកើតឡើងដោយសារតែឧក្រិដ្ឋកម្មផ្ទាល់។

ពាក្យស្នើសុំមួយចំនួនដែលដាក់យឺតជាងនេះអាចត្រូវបានពិចារណា។ ដាក់ទម្រង់បែបបទពិចារណាយឺត ប្រសិនបើមានករណីនោះកើតឡើង។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំអាចត្រូវបានពន្យារពេលប្រសិនបើមានហេតុផលសមស្រប។  នេះរួមមាន៖

  • អនុសាសន៍ពីមេធាវីតំណាងអយ្យការ។ អនុសាសន៍នេះត្រូវបញ្ជាក់ថា ជនរងគ្រោះបានសហការក្នុងការចាប់ខ្លួន និងកាត់ទោសជនល្មើស។
  • ព្រឹត្តិការណ៍នៅអំឡុងពេលកាត់ទោស ឬការផ្តន្ទាទោសជនល្មើសនាំឱ្យមានការខាតបង់បន្ថែមសម្រាប់ជនរងគ្រោះ។
  • លក្ខណៈនៃឧក្រិដ្ឋកម្មគឺថាការរាយការណ៍យឺតយ៉ាវអំពីឧក្រិដ្ឋកម្មគឺសមហេតុផល និងអាចដោះសារបាន។

សមាជិកគ្រួសារដែលរងផលប៉ះពាល់ពីឧក្រិដ្ឋកម្មដូចគ្នាក៏អាចដាក់ពាក្យស្នើសុំបានដែរ។ ពួកគេអាចត្រូវបានយល់ព្រមបន្ទាប់ពី CalVCB អនុម័តលើពាក្យសុំរបស់ជនរងគ្រោះ។

បណ្តឹងឧទ្ធរណ៍

តើខ្ញុំមានសិទ្ធិប្តឹងឧទ្ធរណ៍ដែរឬទេ?

អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ ប្រសិនបើ CalVCB បដិសេធចំពោះការដាក់ពាក្យសុំ ឬការទូទាត់សម្រាប់ការចំណាយ។ អ្នកត្រូវតែដាក់បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 45 ថ្ងៃគិតចាប់ពីថ្ងៃដែលក្រុមប្រឹក្សាបានផ្ញើការជូនដំណឹងដើម្បីបដិសេធចំពោះការដាក់ពាក្យសុំ ឬការចំណាយ។

ប្រសិនបើអ្នកផ្តល់ព័ត៌មានថ្មី CalVCB អាចពិចារណាលើការបដិសេធនេះឡើងវិញ។ ប្រសិនបើបញ្ហាលើបណ្តឹងឧទ្ធរណ៍មិនអាចដោះស្រាយបានទេ CalVCB នឹងផ្ញើលិខិតផ្លូវការមួយច្បាប់ជូនអ្នក ដែលមានបញ្ចូលនូវជម្រើសរបស់អ្នក។ ជម្រើសនេះរួមមានការស្នើសុំសវនាការ។ CalVCB មិនរៀបចំសវនាការអំពីការបដិសេធចំពោះការផ្តល់ជំនួយបន្ទាន់ឡើយ។

ប្រសិនបើអ្នកមិនយល់ស្របចំពោះសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាទេ អ្នកអាចដាក់ញត្តិសុំដីកាសម្រេចនៅតុលាការជាន់ខ្ពស់រដ្ឋកាលីហ្វ័រញ៉ា។

តើខ្ញុំដាក់បណ្តឹងឧទ្ធរណ៍តាមរបៀបណា?

អ្នកអាចប្រើទម្រង់បែបបទបណ្តឹងឧទ្ធរណ៍ CalVCB ឬសរសេរជាលិខិត។ ពន្យល់ពីមូលហេតុដែល CalVCB គួរតែយល់ព្រមលើការដាក់ពាក្យសុំ ឬការចំណាយ។ ភ្ជាប់ជាមួយឯកសារគាំទ្រណាមួយ។ បន្ទាប់មកចុះហត្ថលេខា ចុះកាលបរិច្ឆេទ និងផ្ញើទម្រង់បែបបទ ឬលិខិតនេះទៅកាន់៖

CalVCB
Attn: Appeals
P.O. Box 350
Sacramento, CA 95812-0350

តើនីតិវិធីបណ្តឹងឧទ្ធរណ៍ដំណើរការយ៉ាងដូចម្តេច?

CalVCB នឹងពិនិត្យមើលព័ត៌មានទាំងអស់នៅក្នុងឯកសាររបស់អ្នក។ ប្រសិនបើបញ្ហាលើបណ្តឹងឧទ្ធរណ៍មិនអាចដោះស្រាយបានទេ CalVCB នឹងផ្ញើជូនអ្នកនូវអនុសាសន៍របស់មន្ត្រីសវនាការ។ អនុសាសន៍នេះនឹងប្រាប់អ្នកអំពីជម្រើសសវនាការរបស់អ្នកជាលាយលក្ខណ៍អក្សរ។

  • ប្រសិនបើអ្នកជ្រើសរើសយកសវនាការផ្ទាល់មាត់ អ្នកអាចជ្រើសរើសបង្ហាញខ្លួនតាមវិធីដូចខាងក្រោម៖
    • វីដេអូ ឬទូរសព្ទតាមរយៈ Zoom
    • ដោយផ្ទាល់នៅ Sacramento
  • CalVCB នឹងជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរអំពីថ្ងៃ និងពេលវេលានៃសវនាការរបស់អ្នក និងការណែនាំអំពីរបៀបបង្ហាញខ្លួន។
  • ប្រសិនបើអ្នកចង់ឡើងសវនាការនៅថ្ងៃផ្សេង អ្នកត្រូវតែជម្រាប CalVCB ជាលាយលក្ខណ៍អក្សរ និងផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ។ អ្នកត្រូវតែបង្ហាញហេតុផលសមស្របដើម្បីប្តូរកាលបរិច្ឆេទសវនាការ។
  • ប្រសិនបើអ្នកចង់ដាក់ឯកសារបន្ថែម៖
    • អ្នកនឹងមានពេល 30 ថ្ងៃដើម្បីផ្ញើឯកសារដែលបង្ហាញពីមូលហេតុដែល CalVCB គួរតែយល់ព្រមចំពោះការដាក់ពាក្យសុំ ឬការចំណាយ។
    • អ្នកមិនចាំបាច់ដាក់ឯកសារដែលអ្នកបានផ្តល់រួចហើយម្តងទៀតទេ។ ក្រុមប្រឹក្សានឹងពិចារណាឯកសារទាំងអស់នៅក្នុងសំណុំឯកសាររបស់អ្នក ហើយផ្ដល់ជូនអ្នកនូវសេចក្ដីសម្រេចចុងក្រោយជាលាយលក្ខណ៍អក្សរ។
  • ប្រសិនបើអ្នកជ្រើសរើសមិនធ្វើអ្វីសោះ៖
    • អនុសាសន៍របស់មន្ត្រីសវនាការនឹងត្រូវបានអនុម័តដោយក្រុមប្រឹក្សាថាជាសេចក្ដីសម្រេចចុងក្រោយ។
Exit site