English | Armenian | Chinese (Simplified) | Chinese (Traditional) | Hindi | Hmong | Khmer | Korean | Lao | Punjabi | Russian | Spanish | Tagalog | Thai | Vietnamese
ទាំងនេះគឺជាចម្លើយចំពោះសំណួរដែល CalVCB ទទួលបានញឹកញាប់បំផុត។
ត្រូវការចម្លើយដែលអ្នកមិនឃើញមាននៅទីនេះឬទេ? ទាក់ទងយើងខ្ញុំតាមលេខ 800-777-9229 ឬ info@victims.ca.gov ។
នៅលើទំព័រនេះ៖
លក្ខណសម្បត្តិ
តើនរណាមានលក្ខណសម្បត្តិ?
ដើម្បីមានលក្ខណសម្បត្តិក្នុងការទទួលបានសំណង ជនរងគ្រោះត្រូវតែជា៖
- អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានៅពេលមានឧក្រិដ្ឋកម្ម ឬ
- ជនរងគ្រោះមិនមែនជាអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ឧក្រិដ្ឋកម្មត្រូវតែពាក់ព័ន្ធនឹង៖
- របួសរាងកាយ
- ការគំរាមកំហែងបង្ករបួសស្នាមលើរាងកាយ
- មរណភាព ឬ
- របួសផ្លូវចិត្ត សម្រាប់ឧក្រិដ្ឋកម្មមួយចំនួន។
ជនរងគ្រោះត្រូវ៖
- សហការជាមួយប៉ូលីស និងមន្ត្រីតុលាការ ដើម្បីចាប់ខ្លួន និងកាត់ទោសជនល្មើស។ អាចលើកលែងចំពោះឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ឬការរំលោភផ្លូវភេទ។
- សហការជាមួយបុគ្គលិក CalVCB ។
- មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបណ្ដាលឲ្យមានឧក្រិដ្ឋកម្ម។
- មិនបានប្រព្រឹត្តបទឧក្រិដ្ឋនៅពេលមានឧក្រិដ្ឋកម្ម។
- ដាក់ពាក្យស្នើសុំក្នុងរយៈពេលកំណត់។ ជនរងគ្រោះអាចដាក់ពាក្យស្នើសុំក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីមានឧក្រិដ្ឋកម្ម ឬប្រាំពីរឆ្នាំបន្ទាប់ពីជនរងគ្រោះបានដឹង ឬរកឃើញថារបួស ឬមរណភាពបានកើតឡើងដោយសារឧក្រិដ្ឋកម្មនេះ។ ជនរងគ្រោះដែលមានអាយុ 21 ឆ្នាំ ឬក្មេងជាងនេះមានរយៈពេលរហូតឈានដល់ខួបកំណើត 28 ឆ្នាំដើម្បីដាក់ពាក្យស្នើសុំ។
តើ CalVCB រ៉ាប់រងលើឧក្រិដ្ឋកម្មអ្វីខ្លះ?
ឧក្រិដ្ឋកម្មដែលរ៉ាប់រងដោយ CalVCB មានជាអាទិ៍៖
- ការវាយប្រហារដោយអាវុធដែលគ្រោះថ្នាក់ដល់ជីវិត
- ការលូកលាន់
- ការចាប់ពង្រត់កុមារ
- ការរំលោភបំពានលើកុមារ
- ការបោះបង់ និងបង្កគ្រោះថ្នាក់ដល់កុមារ
- ការរំលោភផ្លូវភេទលើកុមារ
- ការគំរាមកំហែងបង្កបទឧក្រិដ្ឋ
- អំពើហឹង្សាក្នុងគ្រួសារ
- ការបើកបរក្រោមឥទ្ធិពល
- ការរំលោភបំពានមនុស្សចាស់
- ឧក្រិដ្ឋកម្មដោយសម្អប់
- បុកហើយរត់
- មនុស្សឃាត
- ការជួញដូរមនុស្ស
- ការចាប់ជំរិត
- ឃាតកម្ម
- ការមិនយកចិត្តទុកដាក់
- រំលោភ
- អំពើប្លន់
- ការរំលោភផ្លូវភេទ
- ការលូកលាន់ផ្លូវភេទ
- ការយារយីតាមអ៊ីនធឺណិត ឬដោយផ្ទាល់
- ឃាតកម្មលើយានយន្ត
- ឧក្រិដ្ឋកម្មផ្សេងទៀតដែលបណ្តាលឱ្យមានរបួសរាងកាយ ឬការគំរាមកំហែងបង្ករបួសរាងកាយដល់ជនរងគ្រោះ
ចុះបើបទឧក្រិដ្ឋបានកើតឡើងនៅក្រៅរដ្ឋកាលីហ្វ័រញ៉ា?
ជនរងគ្រោះគួរតែប្តឹងទាមទារសំណងជនរងគ្រោះនៅក្នុងរដ្ឋដែលបទឧក្រិដ្ឋបានកើតឡើង ក្រៅពីការប្តឹងទៅ CalVCB ។ CalVCB នឹងពិនិត្យមើលការដាក់ពាក្យស្នើសុំនៅក្រៅរដ្ឋ។ ប្រសិនបើការចំណាយរបស់ជនរងគ្រោះមិនត្រូវបានរ៉ាប់រងដោយកម្មវិធីនោះ CalVCB ប្រហែលជាអាចជួយបាន។
ចុះបើខ្ញុំត្រូវការជំនួយហិរញ្ញវត្ថុភ្លាមៗ?
អ្នកអាចស្នើសុំជំនួយបន្ទាន់ក្នុងស្ថានភាពមួយចំនួន។ CalVCB អាចអនុម័តជំនួយបន្ទាន់ដោយផ្អែកលើកម្រិតនៃការលំបាក និងតម្រូវការ។ កត់ត្រាតម្រូវការនេះនៅលើពាក្យសុំរបស់អ្នកនៅក្នុងផ្នែកផ្តល់ជំនួយបន្ទាន់ ហើយដាក់វិក្កយបត្រទាំងឡាយជាមួយនឹងពាក្យសុំរបស់អ្នក។
ការចំណាយ
តើការចំណាយអ្វីខ្លះដែលមានលក្ខណសម្បត្តិទទួលបានសំណង?
- ពិធីបុណ្យសព និងការបញ្ចុះសព
- ការព្យាបាលវេជ្ជសាស្រ្ត និងធ្មេញ
- ការព្យាបាល ឬប្រឹក្សាសុខភាពផ្លូវចិត្ត
- ការប្រឹក្សាសុខភាពផ្លូវចិត្តសម្រាប់អនីតិជនដែលបានឃើញបទឧក្រិដ្ឋហឹង្សា
- ការចំណាយលើការធ្វើដំណើរទៅមក សម្រាប់ការណាត់ជួបពេទ្យ ធ្មេញ ឬសុខភាពផ្លូវចិត្ត
- ថ្លៃពេទ្យសត្វ ឬការចំណាយលើការប្ដូរសុនខនាំផ្លូវ ផ្ដល់សញ្ញា និងបម្រើ
- ការបាត់បង់ប្រាក់ចំណូលរហូតដល់ 30 ថ្ងៃសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ជនរងគ្រោះដែលជាអនីតិជនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្លាប់
- ការបាត់បង់ប្រាក់ចំណូលប្រសិនបើជនរងធ្លាក់ខ្លួនពិការដោយសារឧក្រិដ្ឋកម្មផ្ទាល់។ ជនរងគ្រោះអាចទទួលបានអត្ថប្រយោជន៍នេះរហូតដល់ប្រាំឆ្នាំបន្ទាប់ពីកាលបរិច្ឆេទដែលឧក្រិដ្ឋកម្មបានកើតឡើង។ ប្រសិនបើជនរងគ្រោះពិការជាអចិន្ត្រៃយ៍ ការបាត់បង់ប្រាក់ចំណូលអាចទទួលបានអត្ថប្រយោជន៍លើសពីប្រាំឆ្នាំ។
- ការបាត់បង់ការទំនុកបម្រុងចំពោះអ្នកនៅក្នុងបន្ទុកនៃជនរងគ្រោះដែលពិការ ឬស្លាប់ដោយសារបទល្មើសផ្ទាល់
- បាត់បង់ប្រាក់ចំណូលរហូតដល់ទៅពីរឆ្នាំ ប្រសិនបើបទល្មើសគឺការជួញដូរមនុស្ស
- ការបណ្តុះបណ្តាលការងារឡើងវិញ
- ការផ្លាស់ប្ដូរទីលំនៅ
- ការដំឡើង ឬកែលម្អសុវត្ថិភាពលំនៅឋាន
- ការកែផ្ទះ ឬយានយន្តសម្រាប់ជនរងគ្រោះដែលពិការជាអចិន្ត្រៃយ៍
- ការសម្អាតកន្លែងកើតមានឧក្រិដ្ឋកម្ម
តើការចំណាយអ្វីខ្លះដែលមិនមានលក្ខណសម្បត្តិទទួលបានសំណង?
ការចំណាយមួយចំនួនមិនត្រូវបានរ៉ាប់រងដោយ CalVCB ។ ឧទាហរណ៍ដូចជាការខូចខាតទ្រព្យសម្បត្តិ ថ្លៃសេវាតុលាការ និងថ្លៃសេវាផ្លូវច្បាប់។
អ្នកដាក់ពាក្យត្រូវស្នើសុំសំណងក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីកាលបរិច្ឆេទផ្ដល់សេវា។ ប្រសិនបើវិក្កយបត្រត្រូវបានទទួលយឺតពេល នោះ CalVCB មិនអាចបង់សងបានទេ។
តើ CalVCB នឹងមិនចេញការទូទាត់នៅពេលណា?
CalVCB នឹងមិនចេញការទូទាត់ប្រសិនបើ៖
- ពាក្យស្នើសុំសំណងមិនត្រូវបានអនុម័តយល់ព្រម។
- អ្នកដាក់ពាក្យមិនបានដាក់ពាក្យស្នើសុំក្នុងរយៈពេលកំណត់។
- វិក្កយបត្រត្រូវបានដាក់ជូនដោយគ្មានឯកសារត្រឹមត្រូវ។
- ការចំណាយមិនត្រូវបានរ៉ាប់រងដោយកម្មវិធីនេះទេ។
- ការចំណាយលើសពីដែនកំណត់ចំណាយរបស់កម្មវិធី។
- ប្រភពសំណងដែលអាចមានផ្សេងទៀតមិនត្រូវបានប្រើប្រាស់។
- អ្នកផ្តល់សេវាស្នើសុំការបង់ប្រាក់ដោយផ្ទាល់ ប៉ុន្តែមិនត្រូវបានចុះឈ្មោះជាមួយ CalVCB ទេ។
CalVCB មិនអាចបង់សងទេ ខណៈពេលដែលជនរងគ្រោះ៖
- ស្ថិតនៅក្នុងមន្ទីរកែប្រែ។
- ស្ថិតនៅលើការដោះលែងមានលក្ខខណ្ឌ ការព្យួរទោស ឬការត្រួតពិនិត្យពីសហគមន៍ក្រោយការដោះលែងសម្រាប់បទឧក្រិដ្ឋហឹង្សា។
- តម្រូវឲ្យចុះឈ្មោះជាជនល្មើសផ្លូវភេទ។
តើដែនកំណត់លើសំណងមានអ្វីខ្លះ?
មានដែនកំណត់ចំពោះអ្វីដែល CalVCB អាចបង់បាន។
CalVCB ភាគច្រើនអាចបង់តាមពាក្យសុំដែលបានអនុម័តគឺ $ 70,000។ (សម្រាប់ពាក្យសុំដែលបានដាក់ចាប់ 2001-2017 CalVCB ភាគច្រើនអាចបង់បានគឺ $63,000។)
មានដែនកំណត់ចំពោះអ្វីដែល CalVCB អាចបង់បានសម្រាប់សេវាមួយចំនួន។ សម្រាប់បញ្ជីពេញលេញ ចូរមើលការណែនាំយោងអំពីអត្ថប្រយោជន៍សំណង។
ចុះបើខ្ញុំទទួលបានសំណងពីប្រភពផ្សេង?
តាមច្បាប់ CalVCB អាចបង់តែចំពោះវិក្កយបត្រដែលមិនត្រូវបានរ៉ាប់រងដោយប្រភពផ្សេងទៀតប៉ុណ្ណោះ។ ប្រភពផ្សេងទាំងនេះរួមមាន៖
- ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ធ្មេញ ឬភ្នែក
- កម្មវិធីអត្ថប្រយោជន៍សាធារណៈដូចជា Medi-Cal ការធានារ៉ាប់រងលើការអត់ការងារ ឬអត្ថប្រយោជន៍ពិការភាព
- ការធានារ៉ាប់រងឯកជន (រថយន្ត ផ្ទះ និង/ឬអាយុជីវិត)
- អត្ថប្រយោជន៍សំណងរបស់បុគ្គលិក
- សំណងដែលបញ្ជាដោយតុលាការ
- សំណងបណ្តឹងរដ្ឋប្បវេណី
- អត្ថប្រយោជន៍និយោជក
អ្នកដាក់ពាក្យសុំត្រូវតែប្រាប់ CalVCB អំពីប្រភពសំណងដែលអាចមានទាំងអស់។ នៅពេលក្រោយ ប្រសិនបើអ្នកដាក់ពាក្យសុំទទួលបានសំណងពីប្រភពទាំងនេះ អ្នកដាក់ពាក្យសុំត្រូវតែសង CalVCB វិញ។
ប្រាក់ Crowdfunding (ឧទាហរណ៍ GoFundMe) មិនត្រូវបានចាត់ទុកថាជាប្រភពនៃការទូទាត់សងវិញទេ ប៉ុន្តែ CalVCB មិនអាចបង់ថ្លៃចំណាយដែលត្រូវបានបង់រួចហើយជាមួយនឹងការបរិច្ចាគពី crowdfunding នោះទេ។
តើខ្ញុំត្រូវបង់សង CalVCB វិញដែរឬទេ ប្រសិនបើប្រភពផ្សេងទៀតបង់?
បាទ/ចាស។ CalVCB អាចបង់តែថ្លៃចំណាយសម្រាប់ជនរងគ្រោះដែលមិនមានប្រភពសំណងផ្សេងទៀតដែលអាចមានប៉ុណ្ណោះ។ CalVCB មានសិទ្ធិទទួលបានសំណងវិញបន្ទាប់ពីបានធ្វើការទូទាត់សងប្រសិនបើប្រភពផ្សេងទៀតបង់សង។
ការដាក់ពាក្យសុំ
តើខ្ញុំដាក់ពាក្យស្នើសុំសំណងតាមរបៀបណា?
អ្នកអាចដាក់ពាក្យសុំតាមអនឡាញ តាមក្រដាសស្នាម ឬតាមរយៈជំនួយពីមេធាវី។
តើដែនកំណត់ពេលវេលាសម្រាប់ការដាក់ពាក្យស្នើសុំមានអ្វីខ្លះ?
ដែនកំណត់ពេលវេលាសម្រាប់ការដាក់ពាក្យសុំគឺ៖
- ក្នុងរយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីមានឧក្រិដ្ឋកម្ម ឬ
- ប្រាំពីរឆ្នាំបន្ទាប់ពីជនរងគ្រោះជាអនីតិជនមានអាយុ 21 ឆ្នាំ ឬ
- ប្រាំពីរឆ្នាំចាប់ពីពេលដែលជនរងគ្រោះបានដឹង ឬអាចដឹងថារបួស ឬការស្លាប់បានកើតឡើងដោយសារតែឧក្រិដ្ឋកម្មផ្ទាល់។
ពាក្យស្នើសុំមួយចំនួនដែលដាក់យឺតជាងនេះអាចត្រូវបានពិចារណា។ ដាក់ទម្រង់បែបបទពិចារណាយឺត ប្រសិនបើមានករណីនោះកើតឡើង។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំអាចត្រូវបានពន្យារពេលប្រសិនបើមានហេតុផលសមស្រប។ នេះរួមមាន៖
- អនុសាសន៍ពីមេធាវីតំណាងអយ្យការ។ អនុសាសន៍នេះត្រូវបញ្ជាក់ថា ជនរងគ្រោះបានសហការក្នុងការចាប់ខ្លួន និងកាត់ទោសជនល្មើស។
- ព្រឹត្តិការណ៍នៅអំឡុងពេលកាត់ទោស ឬការផ្តន្ទាទោសជនល្មើសនាំឱ្យមានការខាតបង់បន្ថែមសម្រាប់ជនរងគ្រោះ។
- លក្ខណៈនៃឧក្រិដ្ឋកម្មគឺថាការរាយការណ៍យឺតយ៉ាវអំពីឧក្រិដ្ឋកម្មគឺសមហេតុផល និងអាចដោះសារបាន។
សមាជិកគ្រួសារដែលរងផលប៉ះពាល់ពីឧក្រិដ្ឋកម្មដូចគ្នាក៏អាចដាក់ពាក្យស្នើសុំបានដែរ។ ពួកគេអាចត្រូវបានយល់ព្រមបន្ទាប់ពី CalVCB អនុម័តលើពាក្យសុំរបស់ជនរងគ្រោះ។
បណ្តឹងឧទ្ធរណ៍
តើខ្ញុំមានសិទ្ធិប្តឹងឧទ្ធរណ៍ដែរឬទេ?
អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ ប្រសិនបើ CalVCB បដិសេធចំពោះការដាក់ពាក្យសុំ ឬការទូទាត់សម្រាប់ការចំណាយ។ អ្នកត្រូវតែដាក់បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 45 ថ្ងៃគិតចាប់ពីថ្ងៃដែលក្រុមប្រឹក្សាបានផ្ញើការជូនដំណឹងដើម្បីបដិសេធចំពោះការដាក់ពាក្យសុំ ឬការចំណាយ។
ប្រសិនបើអ្នកផ្តល់ព័ត៌មានថ្មី CalVCB អាចពិចារណាលើការបដិសេធនេះឡើងវិញ។ ប្រសិនបើបញ្ហាលើបណ្តឹងឧទ្ធរណ៍មិនអាចដោះស្រាយបានទេ CalVCB នឹងផ្ញើលិខិតផ្លូវការមួយច្បាប់ជូនអ្នក ដែលមានបញ្ចូលនូវជម្រើសរបស់អ្នក។ ជម្រើសនេះរួមមានការស្នើសុំសវនាការ។ CalVCB មិនរៀបចំសវនាការអំពីការបដិសេធចំពោះការផ្តល់ជំនួយបន្ទាន់ឡើយ។
ប្រសិនបើអ្នកមិនយល់ស្របចំពោះសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាទេ អ្នកអាចដាក់ញត្តិសុំដីកាសម្រេចនៅតុលាការជាន់ខ្ពស់រដ្ឋកាលីហ្វ័រញ៉ា។
តើខ្ញុំដាក់បណ្តឹងឧទ្ធរណ៍តាមរបៀបណា?
អ្នកអាចប្រើទម្រង់បែបបទបណ្តឹងឧទ្ធរណ៍ CalVCB ឬសរសេរជាលិខិត។ ពន្យល់ពីមូលហេតុដែល CalVCB គួរតែយល់ព្រមលើការដាក់ពាក្យសុំ ឬការចំណាយ។ ភ្ជាប់ជាមួយឯកសារគាំទ្រណាមួយ។ បន្ទាប់មកចុះហត្ថលេខា ចុះកាលបរិច្ឆេទ និងផ្ញើទម្រង់បែបបទ ឬលិខិតនេះទៅកាន់៖
CalVCB
Attn: Appeals
P.O. Box 350
Sacramento, CA 95812-0350
តើនីតិវិធីបណ្តឹងឧទ្ធរណ៍ដំណើរការយ៉ាងដូចម្តេច?
CalVCB នឹងពិនិត្យមើលព័ត៌មានទាំងអស់នៅក្នុងឯកសាររបស់អ្នក។ ប្រសិនបើបញ្ហាលើបណ្តឹងឧទ្ធរណ៍មិនអាចដោះស្រាយបានទេ CalVCB នឹងផ្ញើជូនអ្នកនូវអនុសាសន៍របស់មន្ត្រីសវនាការ។ អនុសាសន៍នេះនឹងប្រាប់អ្នកអំពីជម្រើសសវនាការរបស់អ្នកជាលាយលក្ខណ៍អក្សរ។
- ប្រសិនបើអ្នកជ្រើសរើសយកសវនាការផ្ទាល់មាត់ អ្នកអាចជ្រើសរើសបង្ហាញខ្លួនតាមវិធីដូចខាងក្រោម៖
- វីដេអូ ឬទូរសព្ទតាមរយៈ Zoom
- ដោយផ្ទាល់នៅ Sacramento
- CalVCB នឹងជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរអំពីថ្ងៃ និងពេលវេលានៃសវនាការរបស់អ្នក និងការណែនាំអំពីរបៀបបង្ហាញខ្លួន។
- ប្រសិនបើអ្នកចង់ឡើងសវនាការនៅថ្ងៃផ្សេង អ្នកត្រូវតែជម្រាប CalVCB ជាលាយលក្ខណ៍អក្សរ និងផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ។ អ្នកត្រូវតែបង្ហាញហេតុផលសមស្របដើម្បីប្តូរកាលបរិច្ឆេទសវនាការ។
- ប្រសិនបើអ្នកចង់ដាក់ឯកសារបន្ថែម៖
- អ្នកនឹងមានពេល 30 ថ្ងៃដើម្បីផ្ញើឯកសារដែលបង្ហាញពីមូលហេតុដែល CalVCB គួរតែយល់ព្រមចំពោះការដាក់ពាក្យសុំ ឬការចំណាយ។
- អ្នកមិនចាំបាច់ដាក់ឯកសារដែលអ្នកបានផ្តល់រួចហើយម្តងទៀតទេ។ ក្រុមប្រឹក្សានឹងពិចារណាឯកសារទាំងអស់នៅក្នុងសំណុំឯកសាររបស់អ្នក ហើយផ្ដល់ជូនអ្នកនូវសេចក្ដីសម្រេចចុងក្រោយជាលាយលក្ខណ៍អក្សរ។
- ប្រសិនបើអ្នកជ្រើសរើសមិនធ្វើអ្វីសោះ៖
- អនុសាសន៍របស់មន្ត្រីសវនាការនឹងត្រូវបានអនុម័តដោយក្រុមប្រឹក្សាថាជាសេចក្ដីសម្រេចចុងក្រោយ។